ខេត្តស្វាយរៀង
៖ នៅរសៀលថ្ងៃចន្ទ ៩ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១៤ សហវ ស្ដីពីការអនុវត្តច្បាប់
ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិដល់រដ្ឋបាលខេត្ត
ក្រុង/ស្រុកទាំង ៨ ឃុំ/សង្កាត់ទាំង ៨០ និងមន្ទីរសុខាភិបាលខេត្ត កិច្ចប្រជុំនេះដឹកនាំដោយលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង ។